ព័ត៌មាន & ព្រឹត្តិការណ៍
 នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមអបអរសាទរ ខួប ៥ ឆ្នាំ របស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមប្រធានបទ៖« ៥ឆ្នាំ នៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្្ឋកិច្ច ប្រកបដោយបរិយាបន្ន» ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
 នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ អំពីការជម្រុញការនាំចេញអង្ករខ្មែរ និងផលិតផលកសិកម្មមួយចំនួនទៀត ទៅក្នុងទីផ្សារប្រទេសកូរ៉េ និងការឈ្វេងយល់អំពីនិតីវិធីបន្ថែមក្នុងការជម្រុញការងារនាំចេញ។
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមក្នុងវេទិកាស្រូវអង្ករ Rice News នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នៅក្នុងវេទិកានេះ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមធ្វើបទបង្ហាញអំពីសក្ដានុពលនៃវិស័យស្រូវអង្ករនៅកម្ពុជា និងធ្វើជាវាគ្មិននៅក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ៖ និន្នាការទីផ្សារអង្ករអាស៊ីអាគ្នេយ៍ ទៅកាន់អ្នកចូលរួមប្រមាណជាង ២០០ នាក់ផងដែរ ។ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយនឹងប្រធានសហព័ន្ធស្រូវអង្ករចំនួន ៣ ប្រទេស ដែលមានដូចជា ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា បានអញ្ជើញចូលរួមប្រជុំមួយ ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពផលិតកម្មស្រូវ និងនិន្នាការទីផ្សាររបស់វិស័យស្រូវអង្ករនៅក្នុងតំបន់អាស៊ី។
 នៅក្រសួងបរិស្ថាន ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមក្នុង ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងបរិស្ថាន តំណាងដោយ ឯកឧត្តមបណ្ឌិត ង៉ូវ បូរីណា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និង ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម តំណាងដោយឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យមើលការប្រមូលទិញស្រូវនិងបរិមាណនៃការស្តុកស្រូវទុករបស់រោងម៉ាស៊ីនចំនួន៣ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា តំណាង ឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ "ឈ" "ផ្នែកស្រូវ អង្ករ" ផ្នែកឯកជន និងសមាជិក សមាជិកាក្រុមការងារ "ឈ" "ផ្នែកស្រូវ អង្ករ" ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបការងារ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ ដែលដឹកនាំដោយ ឯកឧត្តម អ៉ឹម ស៊ីថុល រដ្ឋលេខាធិការក្រសួងកសិកម្ម
 នៅសាលប្រជុំធំនៃកំពង់ផែស្វុយ័តក្រុងព្រះសីហនុ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា ចាន់ សុឃាំងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សាការងារស្ដីពីការជំរញការនាំចេញអង្ករជាបាវទៅកាន់ទីផ្សារអន្តរជាតិ ដែលដឹកនាំដោយ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ។​​​
រូបថត
ដៃគូ