ព័ត៌មាន & ព្រឹត្តិការណ៍
នាថ្ងៃទី​៣១ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យន់ ហុង និង លោក រស់ សុផារិទ្ធ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំ ក្រុមការងារចម្រុះសម្របសម្រួលច្រវ៉ាក់តម្លៃកសិផល ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
 នាថ្ងៃទី​១៨ ខែមករា ឆ្នាំ២០២៤ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយនិង ឧកញ៉ា វ៉ាន់ ស៊ូអៀង ទីប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សា អំពីការធានាឥណទាននៅក្នុងវិស័យស្រូវអង្ករកម្ពុជា ជាមួយ លោក Wong Keet Loong ដែលជាអគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា និងតំណាងធនាគារកាណាឌីយ៉ា។

 នាថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ នៅសភាពាណិជ្ជកម្មកម្ពុជា មានកិច្ចប្រជុំក្រុមការងារ "ឈ" "ផ្នែកស្រូវ-អង្ករ" ផ្នែកឯកជន នៃវេទិការដ្ឋាភិបាល-ផ្នែកឯកជន ដែលមានការអញ្ជើញចូលរួមពី ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាសហប្រធានក្រុមការងារ “ឈ "ផ្នែកស្រូវ-អង្ករ" តំណាងផ្នែកឯកជន

នាថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំជាមួយអង្គការ JMAS , ភាគីក្រុមហ៊ុនជប៉ុន KOMATSU និង សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបាត់ដំបង (UME) ដើម្បីពិភាក្សាអំពីគម្រោងបច្ចេកវិទ្យាថ្មីរបស់ប្រទេសជប៉ុន

នារសៀលថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមអមដំណើរ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ក្នុងការទស្សនៈកិច្ចរោងចក្រកិនស្រូវមួយចំនួនដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យ និងឈ្វេងយល់អំពីសង្វាក់ផលិតកម្មកិនស្រូវ សមត្ថភាពកិនកែច្នៃ បទដ្ឋានស្ដង់ដារសុវត្ថិភាពចំណីអាហារ និងបច្ចេកវិទ្យាក្នុងរោងចក្រកិនស្រូវនៅកម្ពុជា។

 នារសៀលថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
 នាថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមធ្វើបទអន្តរាគមន៍ ក្នុងពិធីបើក សន្និបាតបូកសរុបការងារពាណិជ្ជកម្មប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
រូបថត
ដៃគូ
 
 

តម្លៃអង្ករនាំចេញ (FOB PRICE)
(Update: as of 17 August 2021)


 

តម្លៃស្រូវ (សើមនិងស្ងួត)- PADDY PRICE
(Update: 16 August 2021)
             
  
Export Statistic
by Metric Tons
Monthly 2020 2021 2022 2023
1. january 50.450 34.273 53.036 36.900
2. February 86.049 41.949 50.022 60.567
3. March 94.449 77.466 67.481 79.114
4. April 69.304 38.807 50.599 38.740
5. May 55.845 40.536 62.537 62.863
6. June 41.563 47.419 43.525 51.449
7. July 28.413 29.415 23.702 33.075
8. August 22.130 33.582 38.098 38.991
9. September 40.572 67.251 60.361 54.882
10. October 47.530 49.471 59.888 73.343
11. November 64.740 72.010 49.849 65.706
12. December 89.784 84.890 77.906 60.693
Yearly Export 690.829 617.069 637.004 656.323
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.