ព័ត៌មាន &ព្រឹត្តិការណ៍

នារសៀលថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ នៅឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង សហព័ន្ធស្រូវអង្ករកម្ពុជា បាននាំយកនូវអំណោយដែលជាការចូលរួមបរិច្ចាគ ពីសំណាក់សមាជិក សមាជិកា សហព័ន្ធ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជូនដល់ប្រជាពលរដ្ឋ ៦៥០ គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅឃុំអូរតាគីនេះ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ១៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា៤ម៉ឺនរៀល។

នាថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) រួមជាមួយលោក លន់ យ៉េង អគ្គលេខាធិការ ស.អ.ក រួមនឹងសហការី បានទទួលជួបស្វាគមន៍ លោកបណ្ឌិត Yurdi Yasmi អ្នកតំណាងប្រចាំតំបន់អាស៊ាន របស់វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) និងសហការី ដែលជំនួបនេះ គឺជាការជួបពិភាក្សាអំពីលទ្ធភាព នៃកិច្ចសហការរក្នុងការងារស្រាវជ្រាវ និងអភិវឌ្ឍ (Research and Development) វាងស្ថាប័នទាំងពីរ ក្នុងគោលបំណងលើកកម្ពស់ និងធ្វើឱ្យកាន់តែប្រសើរឡើង។
 ការនាំចេញអង្ករគ្រប់ប្រភេទរបស់កម្ពុជា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ទៅកាន់ទិសដៅផ្សេងៗ  សម្រេចបាន ៤៨៨ ៧៨៥ តោន និងទទួលបានចំណូលជាង៣២៨លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងកំណើនជិត ២៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។

កិច្ចសន្យាកសិកម្ម គឺជាយន្តការមួយដែលសមស្រប និងជួយជំរុញក្នុងការដាំដុះ ការផ្គត់ផ្គង់ និង ប្រភេទពូជដែលឆ្លើយតបទៅនឹងតម្រូវការ លក្ខខណ្ឌទីផ្សារជាពិសេស ប្រភេទស្រូវ និងដំណាំកសិផលសរីរាង្គ ហើយជាយន្តការមួយជួយធានា និងបង្កើនទំនុកចិត្តលើការដំាដុះរបស់ប្រជាកសិករផងដែរ។ដោយមើលឃើញនូវសារៈសំខាន់នៃយន្តការនេះ សហព័ន្ធស្រូវអង្ករកម្ពុជាសហការណ៍ជាមួយនាយកដ្ឋា​ន​​កសិ​​​​​​​​ឧស្សាហ​ក​ម្ម​​ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការរៀបចំនូវព្រឹត្តិការណ៍ “ពិធីចុះកិច្ចសន្យា ផលិត​កម្ម​​ក​សិ​ក​​​​​​​​ម្ម លើដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ រវាងក្រុមហ៊ុន និង      សហគមន៍កសិកម្ម នៅប្រទេសកម្ពុជា” ដែលរៀបចំឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាព ​ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងវត្តមានរបស់ភាគីពាក់ព័ន្ធជាង១០០នាក់ ក្នុងនោះ មានសហគមន៍កសិកម្មចំនួន៥៩ មកពី៨ខេត្ត ទូទាំងប្រទេសកម្ពុជា។

 នាថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ សហព័ន្ធស្រូវអង្ករកម្ពុជា តំណាងដោយឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធ ឧកញ៉ា វង្ស ប៊ុនហេង អនុប្រធានសហព័ន្ធ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធ បានអញ្ជើញទៅទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) ដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី លោកបណ្ឌិត អ៊ុក ម៉ាការា នាយក CARDI និងសហការី។
 នាព្រឹកថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ នាទីស្នាក់ការធនាគារចិន (ហុងកុង) សាខាភ្នំពេញ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) ដែលតំណាងដោយ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធ បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោង ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៣ ជាមួយនឹងធនាគារចិន (ហុងកុង) សាខាភ្នំពេញ ដែលតំណាងដោយលោក Liu Zheng
 ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២០ កម្ពុជាបានសម្រេចការនាំចេញអង្ករគ្រប់ប្រភេទចំនួន ៤៤៨ ២០៣តោន ដែលមានកំណើនជាង៣១% បើប្រៀបធៀបទៅរយៈពេលដូចគ្នាឆ្នាំ២០១៩ និងគិតជាទឹកប្រាក់ មានចំនួនសរុប ២៩៩.៩០ លានដុល្លារសហរដ្ឋអាមេរិក។ (Summary Report of Cambodia Rice Export in 8 months of 2020 and August 2020) 
 នារសៀលថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នាស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ “កិច្ចប្រជុំពិនិត្យ និងវាយតម្លៃការប្រមូលផលស្រូវដើមដៃ និងការនាំចេញអង្ករ” ត្រូវបានរៀបចំឡើង ក្រោមការដឹកនាំរបស់ឯកឧត្តម ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ ក្នុងក្របខណ្ឌគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) ដែលដឹកនាំដោយ ឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធ រួមជាមួយ ទីប្រឹក្សាប្រតិបត្តិរបស់សហព័ន្ធចំនួន២រូប ហើយក៏មានការចូលរួមពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត នៅក្នុងវិស័យស្រូវអង្ករផងដែរ។
 នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នាស្តីការក្រសួងពាណិជ្ជកម្ម ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) រួមជាមួយអនុប្រធាន នឹងទីប្រឹក្សាប្រត្តិបត្តិរបស់សហព័ន្ធស្រូវអង្ករ កម្ពុជា ចំនួន ៦រូប បានចូលរួមក្នុង “កិច្ចប្រជុំចង្អៀតស្តីពីការវិវឌ្ឍនៃការនាំចេញអង្ករកម្ពុជា ក្នុងខែសីហា ឆ្នាំ២០២០ និងផលប៉ះពាល់ និងវិស័យស្រូវអង្ករនាពេលខាងមុខ” ដែលកិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងចូលរួមដោយ ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ​។

នាព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នាទីស្តីការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កិច្ចប្រជុំពិភាក្សាលើបច្ចុប្បន្នភាពទីផ្សារស្រូវអង្ករ និងស្ថានភាពនៃការប្រមូលផល ដើម្បីសិក្សាអំពីលទ្ធភាពនៃការផ្តល់ទុនកញ្ចប់ថវិកាកម្ចីពីរាជរដ្ឋាភិបាល ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហើយទទួលបានការចូលរួមពីសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) ដែលដឹកនាំដោយ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធ រួមជាមួយនឹង ឧកញ៉ា គឹម សាវុធ ទីប្រឹក្សាសហព័ន្ធ អនុប្រធានក្រុមប្រឹក្សាភិបាល​ (ស.អ.ក) រួមជាមួយសមាជិក ស.អ.ក​ ចំនួន ៦ រូប។

Prev12345...2324Next

តម្លៃអង្ករនាំចេញ (FOB PRICE)
(Update: as of 13 October 2020)


 

តម្លៃស្រូវ (សើមនិងស្ងួត)- PADDY PRICE
(Update: 12 October 2020)
 
  
Export Statistic
by Metric Tons
Monthly 2017 2018 2019 2020
1. january 48.820 62.623 59.625 50.450
2. February 60.731 47.809 52.861 86.049
3. March 57.127 50.683 58.335 94.449
4. April 45.716 36.239 42.942 69.304
5. May 45.243 42.865 36.409 55.845
6. June 30.925 31.318 31.366 41.563
7. July 27.000 25.543 26.475 28.413
8. August 56.274 44.558 34.032 22.130
9. September 49.776 47.626 56.541 40.572
10. October 70.149 45.543 59.354 ---
11. November 70.122 62.433 56.209 ---
12. December 73.442 128.985 105.957 ---
Yearly Export 635.325 626.225 620.106 488.775
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.