ព័ត៌មាន & ព្រឹត្តិការណ៍
នៅសណ្ឋាគារ ណូវ៉ូតែលភ្នំពេញ  ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក នៅក្នុងកម្មវិធីសន្និសីទស្ដីពី កសិចំណីអាហារប្រកបដោយនិរន្តរភាពឆ្នាំ២០២៦ ក្រោមប្រធានបទ «ពង្រីកវិសាលភាពផលិតកម្មដំណាំស្រូវកាបូនទាប» ។ កម្មវិធីនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត មុី កណ្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងឧកញ៉ា សុង សារ៉ន ប្រធានកិត្តិយសសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន អេមរ៉ុ រាយស៍ ព្រមទាំងអ្នកចូលរួមដែលមកពីស្ថាប័នពាក់ព័ន្ធចំនួន ១៥០ នាក់ផងដែរ។
ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីខួប ១៥ឆ្នាំ នៃការបង្កើត ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា)។ កម្មវិធីខួប ១៥ ឆ្នាំ នៃការបង្កើត ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា) ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាសហប្រធានក្រុមការងារ ផ្នែកស្រូវ-អង្ករ តំណាងផ្នែកឯកជន រួមគ្នាជាមួយសហប្រធានក្រុមការងារផ្នែកឯកជន និងអនុប្រធាននៃគណ:កម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងនៃស្ដង់ដារនីតិវិធី លើការអនុវត្តដំណើរការលើការរៀបចំកិច្ចប្រជុំ និងការធ្វើរបាយការណ៍សម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

នៅទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់ សហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយ តំណាងសភាពាណិជ្ជកម្មកម្ពុជាទីក្រុងអុកឡែន ដឹកនាំដោយ លោក ឃួយ ម៉ៃខល ប្រធានតំណាងសភាពាណិជ្ជកម្មកម្ពុជា ទីក្រុងអុកឡែនប្រចាំប្រទេសណូវែលហ្សេឡង់។ ពិធីចុះអនុស្សរណៈលើការយោគយល់នេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
 នៅរាជធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំគណប្រតិភូដែលជាអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ៥ រូប ចូលរួមសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុនសាជីវកម្មប្រេង និងស្បៀងអាហារនៃប្រទេសចិន China Oil and Foodstuffs Corporation - (COFCO) នៅក្នុងកិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីផងដែរ។
 នៅទីស្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាសហប្រធានក្រុមការងារ ផ្នែកស្រូវ-អង្ករ តំណាងផ្នែកឯកជន និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករម្ពុជា បានអញ្ជើញចូលរួមក្នុងវេទិកាកសិកម្មកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
 នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមអបអរសាទរ ខួប ៥ ឆ្នាំ របស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមប្រធានបទ៖« ៥ឆ្នាំ នៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្្ឋកិច្ច ប្រកបដោយបរិយាបន្ន» ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
រូបថត
ដៃគូ
 
 
Export Statistic
by Metric Tons
Monthly 2023 2024 2025 2026
1. january 36.900 46.221 59.086 115.784
2. February 60.567 43.932 65.617 132.038
3. March 79.114 76.298 81.742 113.756
4. April 38.740 82.040 69.403 108.331
5. May 62.863 54.101 68.852 99.003
6. June 51.449 36.062 40.104 ---
7. July 33.075 40.892 39.563 ---
8. August 38.991 32.477 67.568 ---
9. September 54.882 33.890 104.408 ---
10. October 73.343 61.116 102.596 ---
11. November 65.706 68.533 102.704 ---
12. December 60.693 70.310 138.678 ---
Yearly Export 656.323 645.872 940.321 568.912
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.