ព័ត៌មាន &ព្រឹត្តិការណ៍
នៅរសៀល​​ ថ្ងៃ​ទី​២៣ ខែ​ មិថុនា​ ឆ្នាំ​ ២០១៥ គណៈកម្មាធិការ​ប្រតិបត្តិទីផ្សារ​សម្រាប់​ការ​នាំចេញអង្ករ​កម្ពុជា បាន​រៀបចំកិច្ច​​ប្រជុំគណៈកម្មាធិការ​​លើក​ទី ១០​របស់​ខ្លួន​នៅ​ការិយាល័យ​ ស.អ.ក ក្រុង​ភ្នំពេញ ។​ សមាជិក​​របស់​គណៈកម្មាធិការ​​ប្រតិបត្តិទទួល​បន្ទុកផ្នែកផ្សព្វផ្សាយ​ទីផ្សារ​​ ៨នាក់បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ ។​ ​ប្រធាន​បទ​ ៤ សំខាន់ៗ​ដែល​ត្រូវ​បាន​លើក​ពិភាក្សា​នៅក្នុង​កិច្ច​ប្រជុំ​រួមមាន​​៖ (១) ​មេរៀន​ដែល​​ទទួលបាន​ពីពិព័ណ៌និងបេសកកម្មទីផ្សារនៅក្នុងប្រទេសចិន (២) តួនាទី​របស់​ ស.អ.ក ក្នុង​ពិព័ណ៌អន្តរ​ជាតិ​ និង​បេសកកម្ម​ទីផ្សារ​នា​ពេល​ខាង​មុខ​​ (៣) ដំណើរ​ទស្សនកិច្ច​ទីផ្សារ​នៅក្រៅ​ប្រទេស សម្រាប់​​អ្នក​តំណាង​ ស.អ.ក ​ និង (៤) ពិភាក្សា​ទៅលើ​ស្តង់ដារ និង​និយម​ន័យ​របស់ម៉ាកអង្ករ​កម្ពុជា។
នៅព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៥ ថ្នាក់ដឹកនាំរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលរួមមានប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល និងបុគ្គលិកលេខាធិការដ្ឋាន ស.អ.ក បានចុះទស្សនចិក្ចសិក្សាទៅ កាន់រោងម៉ាស៊ីនក្រុមហ៊ុន Crystal Rice នៅខេត្តកំពត។
នៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៥ នៅលេខាធិការដ្ឋាននៃសហព័ន្ធស្រូវអង្ករកម្ពុជាមានរៀបចំកិច្ចប្រជុំក្រុមមួយជាមួយប្រឹក្សាភិបាលរបស់ខ្លួន ដែលមានសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន ១៦រូប និង
នៅរសៀលថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០១៥ គណៈកម្មាធិការកែទម្រង់ថ្លៃដើម របស់ស.អ.ក ដែលមានលោក ឧកញ៉ា គឹម សាវុធជាប្រធាន បានដឹកនាំក្រុមការងារដែលជាសមាជិករបស់ខ្លួនចូលរួមកិច្ចប្រជុំមួយជាមួយបណ្តាក្រុមហ៊ុន shipping line និងកំពង់ផែរទាំងពីរនៅទីស្តីការក្រសួងសាធារណៈការនិងដឹកជញ្ជូនក្រុងភ្នំពេញ។
នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៥ សហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកគណៈកម្មាធីការរបស់ខ្លួនចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សាក្រុមការងារវិស័យឯកជន និងរាជរដ្ឋាភិបាលរបស់វិស័យស្រូវអង្ករកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់
 នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ នៅលេខាធិការដ្ឋាននៃសហព័ន្ធស្រូវអង្ករកម្ពុជា គណៈកម្មាធិការប្រតិបត្តិកែទម្រង់ថ្លៃដើម បានរៀបចំកិច្ចប្រជុំលើកទី៤របស់ខ្លួន។ សមាជិកគណៈកម្មាធិការចំនួន ១០ នាក់បានចូលរួមនៅក្នុងកិច្ចប្រជុំនេះ។ របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖
រសៀលថ្ងៃទី ៨ ឧសភា ២០១៥៖ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) បានរៀបចំកិច្ចប្រជុំមួយជាមួយសមាជិករបស់ខ្លួនដែលជាតំណាងក្រុមហ៊ុននាំអង្ករចេញ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្រុងភ្នំពេញ។ អ្នកចូលរួមសរុបប្រមាណ ៦៦នាក់ ដែលជាអ្នកតំណាងមកពីក្រុមហ៊ុននាំអង្ករចេញ
រសៀលថ្ងៃទី ៨ ឧសភា ២០១៥៖ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) បានរៀបចំកិច្ចប្រជុំមួយជាមួយសមាជិករបស់ខ្លួនដែលជាតំណាងក្រុមហ៊ុននាំអង្ករចេញ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្រុងភ្នំពេញ។ អ្នកចូលរួមសរុបប្រមាណ ៦៦នាក់ ដែលជាអ្នកតំណាងមកពីក្រុមហ៊ុននាំអង្ករចេញ
ថ្ងៃទី៤ ឧសភា ២០១៥៖ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) សហការជាមួយ IFC បានរៀបចំកិច្ចប្រជុំមួយជាមួយតំណាងក្រុមហ៊ុននាំអង្ករចេញ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្រុងភ្នំពេញ។ អ្នកចូលរួមសរុបប្រមាណ ៤០នាក់ ដែលភាគច្រើនជាអ្នកតំណាងមកពី
នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៥៖ ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយប្រធាន ស.អ.ក លោក សុខ ពុទ្ធីវុធ លោកឧកញ៉ា គឹមសាវុធ និងលោកឧកញ៉ាហ៊ុន ឡាក់ អនុប្រធាន ស.អ.ក និង សមាជិកគណៈកម្មាធិការប្រតិបត្តិផលិតភាពផលិតកម្ម និងការកែច្នៃ បានជួបសំដែងការគួរសមជាមួយឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម

តម្លៃអង្ករនាំចេញ (FOB PRICE)
(Update: as of 17 August 2021)


 

តម្លៃស្រូវ (សើមនិងស្ងួត)- PADDY PRICE
(Update: 16 August 2021)
             
  
Export Statistic
by Metric Tons
Monthly 2021 2022 2023 2024
1. january 34.273 53.036 36.900 46.221
2. February 41.949 50.022 60.567 43.932
3. March 77.466 67.481 79.114 ---
4. April 38.807 50.599 38.740 ---
5. May 40.536 62.537 62.863 ---
6. June 47.419 43.525 51.449 ---
7. July 29.415 23.702 33.075 ---
8. August 33.582 38.098 38.991 ---
9. September 67.251 60.361 54.882 ---
10. October 49.471 59.888 73.343 ---
11. November 72.010 49.849 65.706 ---
12. December 84.890 77.906 60.693 ---
Yearly Export 617.069 637.004 656.323 90.153
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.