|
ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា និង ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមធ្វើសក្សីក្នុងពីធីចុះកិច្ចសន្យាកសិកម្ម ជាមួយសហគមន៍ចំនួន ៣១ នៅក្នុងខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ព្រះវិហារ។
|
|
|
នាព្រឹកថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការនៃសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមប្រជុំជាមួយ កញ្ញា Petra Voionmaa ដែលជាទីប្រឹក្សាផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព
|
|
|
នារសៀល ថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ាត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការនៃសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានចូលរួមប្រជុំជាមួយលោក Kasmirhan Pengiran Tahir អគ្គរាជទូតប្រទេសព្រុយណេដារូសាឡឹម
|
|
|
នារសៀលថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានចូលរួមក្នុងវេទិកាធុរកិច្ចលើកទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។
|
|
|
នារសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានចូលរួមក្នុងកិច្ចប្រជុំជាមួយលោក Wong Keet Loong ដែលជាអគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា និងសហការីចំនួនពីររូបទៀត
|
|
|
នារសៀលថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ឧកញ៉ាចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមប្រជុំជាមួយ លោក Toshiaki Ono ដែលជាអ្នកជំនាញជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុនៃធនាគារពិភពលោកប្រចាំកម្ពុជា និងសហការី ដើម្បីស្វែងយល់ ក៏ដូចជាពិភាក្សាអំពីវិស័យស្រូវអង្ករកម្ពុជា
|
|
|
នារសៀលថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នាទីស្តីការក្រសួងពាណិជ្ជកម្ម ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសលើកទី០១
|
|
|
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមសម្ពោធដាក់ឱ្យដំណើរការរោងម៉ាស៊ីនកិនស្រូវ ឃ្លាំង និងឡសម្ងួត ឈិត ប៊ុនថន នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយកម្មវិធីសម្ពោធនេះក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ ព្រមទាំងអភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងប្រជាពលរដ្ឋចំនួនប្រមាណ ២០០ នាក់។
|
|
|
នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាក្រុមហ៊ុននាំចេញអង្ករចំនួន ១៥ក្រុមហ៊ុន ដែលមានសមាសភាពអ្នកចូលរួមចំនួន ៣៨នាក់បានចូលរួមតាំងពិព័រណ៍ និងចូលរួមទសន្សនកិច្ចពាណិជ្ជកម្ម នៅក្នុងកម្មវិធីពិព័រណ៍ចំណីអាហារ និងភេសជ្ជៈ អន្តរជាតិ Thaifex-Anuga Asia ដែលប្រារព្ធឡើងនៅក្នុងមជ្ឈមណ្ឌល IMPACT MUANG THONG THANI,ទីក្រុងបាងកកប្រទេសថៃ។
|
|
|
នាព្រឹកថ្ងៃទីពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នាទីស្នាក់ការនៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា មានកិច្ចប្រជុំតាមប្រព័ន្ធអនឡាញពីចំងាយ ដែលភាគី COFCO ដឹកនាំដោយ លោក Zhao KAI ប្រធានប្រតិបត្តិនៃក្រុមហ៊ុនCOFCO និងសហការី និងភាគីក្រុមហ៊ុន Green Trade ដឹកនាំដោយ ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុន ហ្គ្រីនត្រេដ និង ភាគីសហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងអនុប្រធាន សមាជិក សមាជិកា ចំនួន ៦រូប ។
|
|