ព័ត៌មាន &ព្រឹត្តិការណ៍
ព្រឹកថ្ងៃព្រហស្បតិ៍​ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទមានរៀបចំវេទិការធុរកិច្ចជំរុញការវិនិយោគបរទេសលើការផលិតស្រូវនៅប្រទេសគុយបា ដែលភាគីគុយបាដឹកនាំដោយ ឯកឧត្តម Maury Hechavarria Bermudez ដែលជាអនុរដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសគុយបា អមដោយសមាជិកគណៈប្រតិភូចំនួន ៦រូប មកពីនាយកដ្ឋានផ្សេងនៃក្រសួងកសិកម្មប្រទេសគុយបា។

 

នៅក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំ នាថ្ងៃព្រហស្បតិ៍ ទី20 ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) តំណាងដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានចុះអនុស្សរណៈយោគយល់ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងដោយ លោក ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

 សហព័ន្ធស្រូវអង្ករកម្ពុជា សូមចូលរួមអបអរសាទរទិវាជនជាតិដើមភាគតិចអន្តរជាតិ លើកទី២៧ និងជាលើកទី១៧ សម្រាប់ប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ដោយមានលោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមជាវាគ្មិនកិត្តិយសមួយរូបនៅក្នុងកិច្ចសម្ភាសន៍នៃវីដេអូឯកសារ ដែលមានចំណងជើងថា "គ្មាននរណាម្នាក់ត្រូវបានផាត់ចេញ" របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum)

ក្នុងខែកក្កដា ឆ្នាំ​២០២១ នេះ ការនាំចេញអង្កររបស់កម្ពុជា បានចំនួន២៩,៤១៥ តោន​គិតជាទឹកប្រាក់ចំនួន ២១.១៨លានដុល្លារ មានការកើនឡើងចំនួន ៣.៥៣% បើធៀបទៅនឹងបរិមាណនាំចេញក្នុងខែកក្កដា ឆ្នាំ ២០២០ ឬ កើន ១១.១០% បើធៀបទៅបរិមាណនាំចេញក្នុងខែ​កក្កដា ឆ្នាំ​២០១៩។ទោះបីជា ស្ថានភាព​នៃកង្វះទូកុងតែន័រនៅតែបន្ត តម្លៃកប៉ាល់ទៅកាន់ទីផ្សារនៅក្នុងសហគមន៍អ៊ឺរ៉ុបនៅតែបន្តឡើងថ្លៃ តែស្ថានភាពទីផ្សារតម្រូវបានជំរុញឱ្យការនាំចេញអង្ករកម្ពុជា ចាប់ផ្តើមដំណើរការ ជាពិសេសការបំពេញការនាំចេញលើកិច្ចសន្យាដែលខកខាន ឬ ពន្យារពេលកន្លងមក។ ចុចទីនេះ ដើម្បីទាញយករបាយការណ៍ ៖ របាយការណ៍សង្ខេបការនាំចេញអង្ករកម្ពុជា ខែកក្កដា ឆ្នាំ២០២១ 

នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ ឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកវិនិយោគ និងហិរញ្ញវត្ថុរបស់ ស.អ.ក និងលោក លន់ យ៉េង អគ្គលេខាធិការ ស.អ.ក បានជួបស្វាគមន៍ និងពិភាក្សាតាមរយៈប្រព័ន្ធអនឡាញ ជាមួយនឹងក្រុមការងារជាន់ខ្ពស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ដើម្បីសិក្សាស្វែងយល់អំពីលទ្ធភាពនៅក្នុងហិរញ្ញប្បទានសម្រាប់វិស័យស្រូវអង្ករ ជាពិសេសទៅដល់រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម។
លោកស្រី គីម ស្រីរ័ត្ន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង ជាប្រធានគណកម្មាធិការប្រតិបត្តិទីផ្សារនិងជំរុញការនាំចេញ បានដឹកនាំសមាជិកសមាជិកាសហព័ន្ធស្រូវអង្ករចំនួន ១៥រូប ចូលរួមនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពី កិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា “Cross- Border Trade Facilitation in Cambodia” តាមប្រព័ន្ធវីដេអូ។ 

នៅថ្ងៃទី២៨-២៩ ខែ កក្កដា ឆ្នាំ២០២១ ក្រោមមូលនិធិពិសេស សម្រាប់គម្រោងសហប្រតិបត្តិការមេគង្គ-ឡានឆាង (
Lancang-Mekong Cooperation Special Fund) ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំនូវសិក្ខាសាលាសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពី កិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា “Cross- Border Trade Facilitation in Cambodia” តាមប្រព័ន្ធវីដេអូ ដែលមានការចូលរួមពីសមាជិកសមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាក្រុមហ៊ុននាំចេញ ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនភស្តុភារជាដើម ហើយនិងមានការចូលរួមពីភ្ញៀវកិត្តិយសដទៃទៀតសរុបប្រហែល១០០នាក់។
 នាព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងសន្និសីទសហគ្រិនកសិកម្មកម្ពុជា ក្រោមប្រធានបទ “គំនិតច្នៃប្រឌិតនៃកសិកម្មសម្រាប់ការរីកចម្រើនប្រកបដោយចីរភាព” ដែលរៀបចំឡើងដោយ JCI Entrepreneur Square ដែលរួមសហការរៀបចំជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា ក្រោមការគាំទ្រពីស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងអង្គការជាតិ អន្តរជាតិនានា រួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានកសិកម្ម សហគ្រិនខ្មែរ Feed Future, USAID, CAVAC ដែលសន្និសីទនេះ មានការចូលរួមជិត៣០០នាក់។
 នាថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវកិច្ចប្រជុំវិសាមញ្ញមួយ ក្រោមប្រធានបទ “ភាពបន្សាំសេដ្ឋកិច្ច លើការនាំចេញអង្ករកម្ពុជា ក្នុងបរិបទកូវីដ-១៩” តាមរយៈអនឡាញ   ដែលមានការចូលរួមពី ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឯកឧត្តម ឧកញ៉ា បណ្ឌិត ទីប្រឹក្សាប្រតិបត្តិរបស់សហព័ន្ធស្រូវអង្ករកម្ពុជា សមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ សរុបប្រហែល៦០នាក់។
 ឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារគោលដៅទាំង៤៩ នៅលើសកលលោក ក្នុងបរិមាណអង្ករសរុបចំនួន ២៨០ ៤៥០តោន ដែលគិតជាទឹកប្រាក់ចំនួន ២០២.៦៧ លានដុល្លារសហរដ្ឋអាមេរិក។ ការនាំចេញក្នុងឆមាសទី១នេះបានធ្លាក់ចុះប្រមាណជា ២៩.៤៧% បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ តែមានបរិមាណប្រហាក់ប្រហែលគ្នាទៅរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ ២០១៨ និង ២០១៩។ (ចុចទីនេះដើម្បីអាននិងទាញយករបាយការណ៍សង្ខេបជា PDF) 

កាលពីសប្តាហ៍មុន ត្រូវនឹងថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ដោយផ្ទាល់នៅវាលស្រែ ក្បែរតំបន់អាងកំពីងកំពួយ ខេត្តបាត់ដំបង ជាមួយនឹងកម្មវិធីឈ្មោះ INVITATION AU VOYAGE ផ្សាយដោយទូរទស្សន៍ Arte របស់បារាំង-អាល្លឺម៉ង់។


តម្លៃអង្ករនាំចេញ (FOB PRICE)
(Update: as of 17 August 2021)


 

តម្លៃស្រូវ (សើមនិងស្ងួត)- PADDY PRICE
(Update: 16 August 2021)
             
  
Export Statistic
by Metric Tons
Monthly 2021 2022 2023 2024
1. january 34.273 53.036 36.900 46.221
2. February 41.949 50.022 60.567 43.932
3. March 77.466 67.481 79.114 76.298
4. April 38.807 50.599 38.740 82.040
5. May 40.536 62.537 62.863 54.101
6. June 47.419 43.525 51.449 36.062
7. July 29.415 23.702 33.075 ---
8. August 33.582 38.098 38.991 ---
9. September 67.251 60.361 54.882 ---
10. October 49.471 59.888 73.343 ---
11. November 72.010 49.849 65.706 ---
12. December 84.890 77.906 60.693 ---
Yearly Export 617.069 637.004 656.323 338.654
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.