ដំណឹង
 
 
 
 
 ព្រះរាជាណាចក្រកម្ពុជា សម្រេចបានការនាំចេញបានចំនួន ៣៩​៧ ៦៦០តោន ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២០ ដែលមានកំណើន ជាង៤១% ប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលការនាំចេញបានត្រឹមតែ ២៨​១ ៥៣៨តោន។ ការនាំចេញនេះទទួលបានប្រាក់ចំណូលជាង ២៦៤ លានដុល្លារអាមេរិក។

ប្រទេសចិន បានគ្រប់គ្រងចំណែកទីផ្សាររហូតដល់ ៣៧% នៃទីផ្សារនាំចេញអង្ករសរុបរបស់កម្ពុជា ក្នុងរយៈពេលមួយឆមាស ដើមឆ្នាំ២០២០នេះ ដែលគិតជាបរិមាណមានចំនួន ១៤៧ ៩៤៩តោន។ ទីផ្សារសហគមន៍អឺរ៉ុប រួមទាំងប្រទេសអង់គ្លេស នៅតែដើរតួយ៉ាងសំខាន់បន្ទាប់ពីប្រទេសចិន ដែលកាន់កាប់ចំណែកទីផ្សាររហូតដល់ ៣៤% ដែលស្មើនឹង ១៣៥ ៥៧៦តោន ក្នុងនោះ ប្រទេសបារាំងជាប្រទេសដែលនាំចូលធំជាងគេបង្អស់គឺមានបរិមាណ ៥១ ១៧៥តោន។ រីឯបណ្តាប្រទេសក្នុងតំបន់អាស៊ានវិញ ឃើញថា បានកាន់កាប់ចំណែកទីផ្សារប្រមាណ ១៣% ស្មើនឹង ៥២ ៩៨៧តោន ដែលក្នុងនោះប្រទេសម៉ាឡេស៊ីជាទីផ្សារធំបំផុត គឺមានបរិមាណចំនួន ២១ ៩០៤តោន ហើយនឹងទីផ្សារគោលដៅប្រទេសផ្សេងៗទៀត មានចំនួន ១៦% ស្មើនឹង ៦១ ១៤៨តោន ក្នុងនោះមានប្រទេសហ្កាបុង និងប្រទេសអូស្រ្តាលី ជាប្រទេសនាំមុខសំខាន់។ (របាយការណ៍សង្ខេប ការនាំចេញអង្ករ ខែមិថុនា ឆ្នាំ២០២០) 
 
 
 
 
 
 

តម្លៃអង្ករនាំចេញ (FOB PRICE)
(Update: as of 17 August 2021)


 

តម្លៃស្រូវ (សើមនិងស្ងួត)- PADDY PRICE
(Update: 16 August 2021)
             
  
Export Statistic
by Metric Tons
Monthly 2021 2022 2023 2024
1. january 34.273 53.036 36.900 46.221
2. February 41.949 50.022 60.567 43.932
3. March 77.466 67.481 79.114 ---
4. April 38.807 50.599 38.740 ---
5. May 40.536 62.537 62.863 ---
6. June 47.419 43.525 51.449 ---
7. July 29.415 23.702 33.075 ---
8. August 33.582 38.098 38.991 ---
9. September 67.251 60.361 54.882 ---
10. October 49.471 59.888 73.343 ---
11. November 72.010 49.849 65.706 ---
12. December 84.890 77.906 60.693 ---
Yearly Export 617.069 637.004 656.323 90.153
MOT- Sources: Secretariat One Window Service
(SOWS-REF) for rice export.